ដៃគូរសហការ

បទសម្ភាសន៏ជាមួយដៃគូរសហការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសូណាត្រា2 Interview with our partner SONATRA Microfinance Part.2

ស្ពាន: តើចំណុចអ្វីខ្លះសម្រាប់អ្នកខ្ចី ក្នុងការឱ្យមានភាពប្រុងប្រយ័ត្ននៅពេលខ្ចីប្រាក់ ?

 

អ្នកស្រីបុប្ផា: ជាមួយផលិតផលឥណទានរបស់ពួកយើងទាំងអស់អ្នកខ្ចីគួរមានការប្រុងប្រយ័ត្ន

ជាមួយនឹងសមត្ថភាពរបស់ខ្លួនក្នុងការបង់ប្រាក់ត្រលប់មកវិញ។

 

 

ពេលខ្លះពួកយើងត្រូវបដិសេដនឹងអតិថិជនដោយសារតែពួកគាត់ខ្វះប្រាក់ចំណូលប្រចាំខែ ។ ប្រសិនបើពួកគាត់គ្រប់ទៅតាមតម្រូវការនៅថ្ងៃណាមួយ យើងរីករាយក្នុងការបម្រើពួក

គាត់ជាថ្មីម្តង ទៀត។

 

 

រឿងមួយទៀតនោះ គឺប្រសិនបើពួកគាត់បានរៀបការ នោះ ប្តី ឬ ប្រពន្ធគួរតែដឹងអំពីការខ្ចី

ប្រាក់នេះ ។

 

 

 

ស្ពាន: តើអ្វីគឺជាចំណុចសំខាន់សម្រាប់ពួកគាត់ឱ្យមានការប្រុងប្រយ័ត្ននៅពេលសង?

 

 

អ្នកស្រីបុប្ផា: សងតាមពេលវេលាដែលកំណត់គឺជាការសំខាន់បំផុត។

 

ប្រសិនបើអតិថិជនបង់ប្រាក់ត្រឡប់មកវិញយឺត មិនមែនត្រឹមតែពួកគាត់ត្រូវបានទទួលរង

ការពិន័យទេ ប៉ុន្តែវាថែមទាំងប៉ះពាល់ដល់ពិន្ទុឥណទានរបស់ខ្លួន មានន័យថាពាក់ព័ន្ធ

 

ប្រវត្តិនៃការសងរបស់ពួកគាត់ដែលមាននៅក្នុងប្រព័ន្ធCBC(ការិយាល័យឥណទានកម្ពុជា) ហើយវានឹងប៉ះពាល់ដល់ការខ្ចីប្រាក់កម្ចីនាពេលអនាគតជាមួយ ធនាគារនិងស្ថាប័នមីក្រូ

 

ហិរញ្ញវត្ថុមួយចំនួន ។

 

 

 

ស្ពាន: ហេតុអ្វីបានជាអតិថិជនចង់ខ្ចីពីសូណាត្រា?

 

អ្នកស្រីបុប្ផា: ពីទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ អតិថិជនមានសិទ្ធក្នុងការជ្រើសរើសធនាគារដែល

 

ជាជម្រើសល្អបំផុតសម្រាប់ពួកគាត់ ប៉ុន្តែខ្ញុំជឿថាពួកយើងមានអ្វីមួយល្អសម្រាប់ពួកគាត់ ។

 

អតិថិជនមួយចំនួនចូលចិត្តការផ្តល់ប្រាក់កម្ចីរហ័សរបស់ពួកយើង និងមួយចំនួនអាចនឹង

 

ចូលចិត្តអត្រាការប្រាក់ទាបរបស់គ្រឹះស្ថានយើង។

 

ខ្ញុំគិតថាយើងមានអ្វីពិសេសដែលអាចធ្វើឱ្យអតិថិជនសប្បាយចិត្តដោយវិធីផ្សេងៗគ្នា ។

 

អតិថិជនមួយចំនួនត្រឡប់មកខ្ចីពីពួកយើងបន្ទាប់ពីពួកគេបានខ្ចីប្រាក់ពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀត។ នេះប្រហែលជាបទពិសោធន៏របស់ពួកគាត់នឹង

សូណាត្រាអាចទទួលយកបានជាង ។

 

 

ពួកគាត់អាចនឹងចូលចិត្តទិដ្ឋភាពពិសេសដូចជា ការដំណើរការឆាប់រហ័ស សេវាតម្លាភាព និងអត្រាការប្រាក់។ នៅក្នុងលក្ខខណ្ឌនៃតម្លាភាព យើងបង្ហាញរាល់ថ្លៃសេវាកម្ម ហើយធ្វើការពន្យល់ឱ្យច្បាស់ថាអ្វីដែលពួកគេត្រូវបានបង់មកកាន់គ្រឹះស្ថានរបស់យើង ។

 

 

To read in English, please go to next page