ដៃគូរសហការ

បទសម្ភាសន៏ជាមួយដៃគូរសហការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសូណាត្រា2 Interview with our partner SONATRA Microfinance Part.2

បទសម្ភាសន៏ជាមួយដៃគូរសហការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសូណាត្រា2 Interview with our partner SONATRA Microfinance Part.2

 

(English from here)

នេះគឺជាអត្ថបទពិសេស
ពួកយើងបានសម្ភាសន៏ជាមួយនឹងដៃគូសហការធនាគាររបស់យើង ដើម្បីណែនាំអំពីស្ថាប័ន
របស់ពួកគេ។
អត្ថបទពិសេសដំបូងរបស់ពួកយើងគឺរៀបរាប់អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ភីអិលស៊ី

ស្ពាន៖ តើអ្នកអាចពន្យល់បន្ថែមអំពីឥណទាននីមួយៗបានទេ ?

 

អ្នកនាង បុប្ផា៖ ឥណទានកម្ចីប្រើប្រាស់អតិថិជនគឺមិនមានកម្ចីវត្ថុបញ្ចាំទេ ។

 

ឥណទានសាច់ប្រាក់ ពួកយើងផ្តល់ជូនរហូតដល់ ៥០០ដុល្លារទៅកាន់អតិថិជន ។

 

កម្ចីឧបករណ៏អេឡេត្រូនិក ពួកយើងផ្តល់ជូនរហូតដល់១០០០ដុល្លារ ដើម្បីទិញសម្ភារៈ

អេឡេត្រូនិកដូចជា ទូរស័ព្ទ ឬកុំព្យូរទ័រ ល ហើយ ពួកយើងផ្តល់ជូនកម្ចីរហូតដល់ ១០០%នៃតម្លៃរបស់សម្ភារៈនោះ ។

 

 

កម្ចីម៉ូតូ ពួកយើងផ្តល់ជូនរហូតដល់២០០០ដុល្លារ ។ ពួកយើងផ្តល់ជូនកម្ចី

៨០%នៃតម្លៃម៉ូតូ ។ ឧទាហរណ៏៖ ប្រសិនបើម៉ូតូតម្លៃ ២០០០ដុល្លារ ពួកយើងនឹង

ផ្តល់ជូនត្រឹមតែ៨០% នៃទឹកប្រាក់២០០០ដុល្លារ គឺ១៦០០ដុល្លារ ។

 

 

កម្ចីខ្នាតតូចនឹងមធ្យម កម្ចីឯកត្តជន នឹង កម្ចីរយៈពេលខ្លី  គឺទាមទារទ្រព្យបញ្ចាំ ។ ចំនួនប្រាក់កម្ចីគឺអាចសម្រេចបាន ប៉ុន្តែជាធម្មតាគឺក្រោម ២០០០ដុល្លារ នឹង ឥឡូវមានរហូតដល់ ២៥០,០០០ ដុល្លារ ។

 

 

កម្ចីខ្នាតតូចនិងមធ្យម គឺសម្រាប់សហគ្រាសធុនតូចនិងមធ្យមសម្រាប់ការចាប់ផ្តើមអាជីវ

កម្មថ្មី (ឧទាហរណ៍ហាងធ្វើសក់, អ្នកលក់សម្លៀកបំពាក់ឬអ្នកលក់វត្ថុអនុស្សាវរីយ៍នៅលើទីផ្សារ ភោជនីយដ្ឋាន ហាងកាហ្វេជាដើម) ឬ សម្រាប់ការកែលម្អអាជីវកម្ម។

 

 

ចំណែកឯកម្ចីឯកត្តជន ជាធម្មតាមានចាប់ពី ១០,០០០ដុល្លារដល់ ៣០,០០០ដុល្លារ សម្រាប់គោលបំណងដូចជា ការកែលម្អផ្ទះ កសិកម្មជាក្រុម ល ។  យ៉ាងណាមិញ កម្ចីរយៈពេលខ្លីជាធម្មតារយៈពេល ៣ខែ ។