ដៃគូរសហការ

បទសម្ភាសន៏ជាមួយដៃគូរសហការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសូណាត្រា1 Interview with our partner SONATRA Microfinance Part.1

“ភាពបត់បែន គឺជាកម្លាំងដ៏ខ្លាំងខ្លាបំផុតសម្រាប់ពួកយើង”

បកស្រាយដោយ អ្នកស្រី សុខណា កុលាប បុប្ផា

 

(English from here)

នេះគឺជាអត្ថបទពិសេស
ពួកយើងបានសម្ភាសន៏ជាមួយនឹងដៃគូសហការធនាគាររបស់យើង ដើម្បីណែនាំអំពីស្ថាប័ន
របស់ពួកគេ។
អត្ថបទពិសេសដំបូងរបស់ពួកយើងគឺរៀបរាប់អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ភីអិលស៊ី

 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រាភីអិលស៊ី ជាមួយនិងការបញ្តាក់ទុនរវាង គ្រឹះស្ថានរបស់
កម្ពុជានឹងជប៉ុន ដែលថ្មីៗនេះបានក្លាយជាដៃគូរសហការជាមួយក្រុមហ៊ុនស្ពានក្នុងការជួយ
ជំរុញការដំណើរការរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ ក្រុមការងារស្ពានបានអង្គុយជាមួយអ្នកស្រី បុប្ផា សុខណា

នាយកប្រតិបត្តិរងនៃគ្រឹះស្ថានមីក្រូ
ហិរញ្ញវត្ថុសូណាត្រាដើម្បីពន្យល់អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ពួកគេ។

 

ស្ពាន៖ តើអ្នកអាចណែនាំអំពីគ្រឹះស្ថានរបស់អ្នកបានទេ?

 

អ្នកស្រី បុប្ផា៖ ក្រោយពេលដែលពួកយើងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ
២០១០ ពួកយើងបានចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០១១ ដែលមានទីតាំងនៅសាខា
បឹងត្របែក ស្ថិតក្នុងអគារស្ថាប័នហិរញ្ញវត្ថុនៃកម្ពុជា (FIC)។

 

ពេលចាប់ផ្តើមដំបូង ក្រុមការងាររបស់ពួកយើងមានចំនួនតិចណាស់ មានបុគ្គលិក៥នាក់
ប៉ុណ្ណោះរួមបញ្ចូលទាំងនាយកប្រតិបត្តិដែលមកពីជប៉ុន នាងខ្ញុំ គណនេយ្យករមួយនាក់ នឹងភ្នាក់ងារឥណទានពីរនាក់ ។

ក្រោយមក ពួកយើងប្តូរទៅសាខាកណ្តាលដែលស្ថិតនៅទីតាំងសព្វថ្ងៃនេះ សរុបឥឡូវមាន ៨សាខា ។

 

ពួកយើងមានបំណងជួយអ្នកដែលមានចំណូលទាប ហើយពិបាកក្នុងការខ្ចីឥណទាន
ពីធនាគារធំៗ ។

ពួកយើងជួយអ្នកទាំងអស់នេះអោយទទួលបានកម្ចី ដើម្បីបន្ធូរនឹងបន្ថយភាពក្រីក្រនៅក្នុង
ប្រទេសកម្ពុជា

 

សូណាត្រា ផ្តល់ជូនកម្ចីជាច្រើនប្រភេទដូចជា កម្ចីសម្ភារៈប្រើប្រាស់អតិថិជន កម្ចីម៉ូតូ កម្ចីឧបករណ៏អេឡេត្រូនិក (ឧទាហរណ៏ ទូរស័ព្ទ កុំព្យូរទ័រ ទូរទស្សន៏ ល)
កម្ចីសាច់ប្រាក់ កម្ចីខ្នាតតូចនឹងមធ្យមដែលមានទំហំធំជាង កម្ចីឯកត្តជនសម្រាប់ជួសជុល
ផ្ទះ នឹងពង្រីកអាជីវកម្ម ល ។

 

ប្រភេទផ្សេងទៀតនៃប្រាក់កម្ចីគឺកម្ចីរយៈពេលខ្លីសម្រាប់ខែ ១ – ៣ ខែសម្រាប់រយៈពេលលឿន។

 

កម្ចីខ្នាតតូចនិងមធ្យម កម្ចីឯកត្តជន និងកម្ចីរយៈពេលខ្លី គឺជាផ្នែកធំបំផុតនៃប្រាក់កម្ចីទាំងអស់
របស់គ្រឹះស្ថាន ។