ព័ត៌មាន

[ពត៌មាន/NEWS]ក្រុមហ៊ុន​ជប៉ុន​ ​គ្រោង​នឹង​បើក​សេវា​ហិរញ្ញវត្ថុ មួយ​នៅ​កម្ពុជា Fintech solution for Leasing industry

ក្រុមហ៊ុន​ជប៉ុន​ ​គ្រោង​នឹង​បើក​សេវា​ហិរញ្ញវត្ថុ មួយ​នៅ​កម្ពុជា

 

ភ្នំពេញៈ ក្រុមហ៊ុន​ជប៉ុន Renet Japan Group Inc ដែល​ឯកទេស​ខាង​ការ​ផលិត​យក​មក​ប្រើ​ប្រាស់​ឡើង​វិញ (recycling) គ្រោង​បង្កើត​ការ​វិនិយោគ​រួម​ជាមួយ​ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ​ជប៉ុន​ដើម្បី​ដំណើរការ​សេវា​ហិរញ្ញវត្ថុ​ថ្មី​មួយ​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​នៅ​ផ្សារ​ហ៊ុន​តូក្យូ​។

ការ​វិនិយោគ​រួម​នេះ​មាន​តម្លៃ​៥០​ម៉ឺន​ដុល្លារ ដែល​នឹង​បង្កើត​ក្រុមហ៊ុន Mobility Finance Cambodia Plc ជាមួយ​នឹង​ក្រុមហ៊ុន SBI Holdings Inc នៅ​ខែ​សីហា​។ ក្រុមហ៊ុន SBI holdings នឹង​កាន់​កាប់​ភាគ​ហ៊ុន​៥១​ភាគរយ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​។

 

សម្រាប់ការអានបន្ថែម សូមចុចទីនេះ

(The article is originally from Post Khmer/ Phnom Penh Post)

 

 

To read in English, please go to next page