សេវាផ្ទេរប្រាក់

តើក្រុមហ៊ុនផ្ទេរប្រាក់ណាមួយដែលល្អជាងគេនៅកម្ពុជា? Best money transfer company in Cambodia

 

 

ស្មាតលុយ ត្រូវបានស្គាល់ថាជាភ្នាក់ងារសេវាកម្មថ្មីមួយនៃក្រុមហុ៊នទូរស័ព្ទ

ចល័តស្មាតដែលធំមួយនៅប្រទេសកម្ពុជា។

 

សេវាកម្មរបស់ស្មាតលុយមានដូចជា ផ្ទេរប្រាក់ ដកប្រាក់ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ និង ទូទាត់សាច់ប្រាក់នានា។

 

លោកអ្នកអាចផ្ទេរប្រាក់បានយ៉ាងសប្បាយរីករាយទៅកាន់សាច់ញ្ញាតិ និង ក្រុមគ្រួសារ ទូទាំង ២៥ ខេត្ត ក្រុង តាមរយះសេវាកម្មស្មាតលុយនេះ។

 

ប្រសិនបើលោកអ្នកធ្វើការចុះឈ្មោះដើម្បីបង្កើតគណនីស្មាតលុយ​ ឬ ស្មាតលុយ វលលេត​ នោះលោកអ្នកនឹងមិនមានការបង់ថ្លៃសេវាឡើយ។​

ជាមួយស្មាតលុយ វលលេតនេះ លោកអ្នកមានលទ្ធភាពផ្ទេរប្រាក់ត្រឹមតែ ៥ ដុល្លារទៅ ១០០ ដុល្លារ ប៉ុណ្ណោះ បុន្តែសម្រាប់ការដកប្រាក់វិញគឺគ្មានការកំណត់ឡើយ។

 

លោកអ្នកអាចដកប្រាក់ និង ផ្ទេរប្រាក់បានតាមរយះភ្នាក់ងាររបស់ស្មាត  ឬ នៅតាមសាខារបស់ស្មាតនានានៅទូទាំងប្រទេស។

 

សម្រាប់អតិថិជនដែលមានគណនីស្មាតលុយដែលមានបំណង់ផ្ទេរប្រាក់ទៅកាន់មិត្តភក្តិដែលគ្មានគណនីស្មាតលុយនោះ រាល់ប្រតិបត្តិការផ្ទេរប្រាក់ចាប់ពី ១ ដុល្លារ ទៅ ៥០០ ដុល្លារក្នុងមួយដង ក្រុមហ៊ុននឹងគិតតម្លៃសេវាពីអ្នកផ្ទេរចំនួន ០,២ ភាគរយ ហើយអ្នកទទួលប្រាក់នឹងគិតតម្លៃសេវាចំនួន ១ ដុល្លារពេញ។

 

លោកអ្នកអាចផ្ទេរប្រាក់តាមរយះកម្មវិធីស្មាតលុយក្នុងទូរស័ព្ទ ឬក៏ ផ្ទេរប្រាក់ជាសាច់ប្រាក់សុទ្ធតាមរយះភ្នាក់ងារស្មាត ហើយរាល់ប្រតិបត្តិការផ្ទេរប្រាក់តាមភ្នាក់ងារស្មាតគិតតម្លៃសេវាចំនួន ១ ដុល្លារ ៥០ សេន។

 

ជាចុងបញ្ចប់ឥលូវនេះពិតជាមានភាពងាយស្រួលសម្រាប់លោកអ្នកក្នុងការផ្ទេរ និង ការទទួលពីអ្នកណាម្នាក់ពីព្រោះនៅក្នុងប្រទេសកម្ពុជាយើងគឺមានក្រុមហ៊ុន

ផ្ទេរប្រាក់ជាច្រើន និង សាខារបស់ពួកគេនៅគ្រប់ខេត្ត និង គ្រប់ទីកន្លែង។

 

ទៀតសោត លោកអ្នក អាចទុកចិត្តទៅលើសេវាកម្មនោះបាន។

 

វាពិតជាល្អប្រសើរណាស់ សំរាប់

ប្រជាជនដែល

រស់នៅតាមទីជនបទ មិនដូចជាកាលពីប៉ុន្មានឆ្នាំមុនៗ ប្រសិនបើពួកគាត់ចង់ផ្ញើរ

ឬ ទទួលប្រាក់ពីអ្នកណាម្នាក់ ពួកគាត់ត្រូវទៅក្រុងក្នុងខេត្តរបស់ពួកគាត់ដើម្បីបើក

លុយទាំងនោះតាមរយៈធនាគារ។

 

កាន់តែប្រសើរជាងនេះ គឺពួកគាត់អាចប្រើប្រាស់

សេវាផ្ទេរប្រាក់ទាំងនោះ ដោយចំណាយត្រឹមតែ ១៥០០រៀល ទៅ ៧៥០០រៀលលើ

ថ្លៃសេវា អាស្រ័យទៅតាមចំនួនទឹកប្រាក់ដែលគាត់ធ្វើការផ្ញើរ។

 

 

អតិថិជន ហាង បើកគណនី ចំនួនទឹកប្រាក់ តម្លៃ (ការមិនចុះឈ្មោះ) តម្លៃ (ការមិនចុះឈ្មោះ)
វីង 260,000 (2015) 4,000 ឥតគិតថ្លៃ ចាប់ពី 4,000 រៀល
ចាប់ពី 100ដុល្លារ
ចាប់ពី 2,400 រៀល
ចាប់ពី 60 សេន
ចាប់ពី 1,000 រៀល
ចាប់ពី 25 សេន
ទ្រូម៉ាន់នី គ្មាន 5,000 10,000 ចាប់ពី 1ដុល្លារ ចាប់ពី 2,500រៀល ចាប់ពី 1,500រៀល
អុីម៉ាន់នី គ្មាន 3,000 គ្មាន គ្មាន ចាប់ពី 2,500រៀល គ្មាន
ស្មាតលុយ គ្មាន គ្មាន ឥតគិតថ្លៃ ចាប់ពី 1ដុល្លារ ចាប់ពី 1ដុល្លារ 0.2% នៃការផ្ទេរម្តង

 

 

To read in English, please go to next page