សេវាផ្ទេរប្រាក់

តើក្រុមហ៊ុនផ្ទេរប្រាក់ណាមួយដែលល្អជាងគេនៅកម្ពុជា? Best money transfer company in Cambodia

 

 

ជាដំបូង ក្រុមហ៊ុនវីងជាក្រុមហ៊ុនផ្ទេរប្រាក់ឈានមុខគេនៅប្រទេសកម្ពុជា

ពីព្រោះ⁣ពួកគេមានបណ្តាញសាខាច្រើនជាង ៥០០០ កន្លែង និង អតិថិជនជាច្រើន

ផងដែរ។

 

ក្នុងពេលបច្ចុប្បន្ននេះក្រុមហ៊ុនវីងមិនត្រឹមតែផ្តល់សេវាកម្មផ្ទេរប្រាក់

ប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានក្លាយខ្លួនជាក្រុមហ៊ុនផ្តល់សេវាកម្មធនាគារតាមរយះ

ប្រព័ន្ធអេឡិចត្រូនិចឈានមុខមួយនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនបានបន្ថែមមុខងារ

សេវាកម្មធនាគារតាមប្រព័ន្ធអេឡិចត្រូនិចជូនអតិថិជនរបស់ខ្លួន។

 

អតិថិជនរបស់វីងអាចផ្ទេរប្រាក់ និង ទទួលប្រាក់ គ្រប់ពេលវេលា គ្រប់ទីកន្លែងតាមរយះទូរស័ព្ទដៃ។

 

លើសពីនេះទៀត ពួកគាត់អាចប្រើប្រាស់សេវាកម្មនេះបានដោយឥតគិតថ្លៃ។

 

លោកអ្នកក៏អាចប្រើប្រាស់សេវាកម្មនេះបានដែរដោយគ្រាន់តែ⁣ទៅកាន់សាខាផ្ទេរបា្រក់របស់វីង បញ្ចូលប្រាក់ បង់ប្រាក់ ឫក៏ គិតប្រាក់តាមអនឡាញ។

 

ចំពោះអ្នកមានគណនីវីង អាចផ្ទេរប្រាក់ចាប់ពី​​ ៤០​ មឺុនទៅ​ ២​​ លានរៀល ឡើងទៅ​ហើយតម្លៃសេវាគឺ ចាប់ពី​ ២៤០០ រៀល ទៅ ៩០០០​ រៀល។

 

ជាងនេះទៀតលោកអ្នកអាច​ផ្ទេរប្រាក់ជា ប្រាក់ដុល្លារចាប់ពី ១០០ ដុល្លារ ទៅ ៥០០ ដុល្លារ ឡើងទៅដែលតម្លៃសេវាគឺចាប់ពី ៦០​ សេន ទៅ ២ ដុល្លារ ២៥ សេន។

 

ប្រសិនបើលោកអ្នកមានគណនីរបស់ វីងនោះរាល់ការផ្ទេរលុយទៅកាន់គណនី វីងដូចគ្នា ដែលមានទឹកប្រាក់ចាប់ពី ៤០​ មុឺនរៀល ទៅ ២ លានរៀល គឺគិតតម្លៃសេវាត្រឹមតែ ១ ពាន់រៀលទៅ ៣ ពាន់រៀល ហើយប្រសិនបើលោកអ្នកចង់ផ្ទេរលុយជាប្រាក់ដុល្លារចាប់ពី ១០០ ដុល្លារ ទៅ ៥០០ ដុល្លារ តម្លៃសេវាគឺគិតត្រឹមតៃ ២៥ សេន ទៅ ៧៥ សេន​តែបុ៉ណ្ណោះ។