បទសម្ភាសន៏ជាមួយដៃគូរសហការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសូណាត្រា2 Interview with our partner SONATRA Microfinance Part.2

បទសម្ភាសន៏ជាមួយដៃគូរសហការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសូណាត្រា2 Interview with our partner SONATRA Microfinance Part.2

 

(English from here)

នេះគឺជាអត្ថបទពិសេស
ពួកយើងបានសម្ភាសន៏ជាមួយនឹងដៃគូសហការធនាគាររបស់យើង ដើម្បីណែនាំអំពីស្ថាប័ន
របស់ពួកគេ។
អត្ថបទពិសេសដំបូងរបស់ពួកយើងគឺរៀបរាប់អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ភីអិលស៊ី

ស្ពាន៖ តើអ្នកអាចពន្យល់បន្ថែមអំពីឥណទាននីមួយៗបានទេ ?

 

អ្នកនាង បុប្ផា៖ ឥណទានកម្ចីប្រើប្រាស់អតិថិជនគឺមិនមានកម្ចីវត្ថុបញ្ចាំទេ ។

 

ឥណទានសាច់ប្រាក់ ពួកយើងផ្តល់ជូនរហូតដល់ ៥០០ដុល្លារទៅកាន់អតិថិជន ។

 

កម្ចីឧបករណ៏អេឡេត្រូនិក ពួកយើងផ្តល់ជូនរហូតដល់១០០០ដុល្លារ ដើម្បីទិញសម្ភារៈ

អេឡេត្រូនិកដូចជា ទូរស័ព្ទ ឬកុំព្យូរទ័រ ល ហើយ ពួកយើងផ្តល់ជូនកម្ចីរហូតដល់ ១០០%នៃតម្លៃរបស់សម្ភារៈនោះ ។

 

 

កម្ចីម៉ូតូ ពួកយើងផ្តល់ជូនរហូតដល់២០០០ដុល្លារ ។ ពួកយើងផ្តល់ជូនកម្ចី

៨០%នៃតម្លៃម៉ូតូ ។ ឧទាហរណ៏៖ ប្រសិនបើម៉ូតូតម្លៃ ២០០០ដុល្លារ ពួកយើងនឹង

ផ្តល់ជូនត្រឹមតែ៨០% នៃទឹកប្រាក់២០០០ដុល្លារ គឺ១៦០០ដុល្លារ ។

 

 

កម្ចីខ្នាតតូចនឹងមធ្យម កម្ចីឯកត្តជន នឹង កម្ចីរយៈពេលខ្លី  គឺទាមទារទ្រព្យបញ្ចាំ ។ ចំនួនប្រាក់កម្ចីគឺអាចសម្រេចបាន ប៉ុន្តែជាធម្មតាគឺក្រោម ២០០០ដុល្លារ នឹង ឥឡូវមានរហូតដល់ ២៥០,០០០ ដុល្លារ ។

 

 

កម្ចីខ្នាតតូចនិងមធ្យម គឺសម្រាប់សហគ្រាសធុនតូចនិងមធ្យមសម្រាប់ការចាប់ផ្តើមអាជីវ

កម្មថ្មី (ឧទាហរណ៍ហាងធ្វើសក់, អ្នកលក់សម្លៀកបំពាក់ឬអ្នកលក់វត្ថុអនុស្សាវរីយ៍នៅលើទីផ្សារ ភោជនីយដ្ឋាន ហាងកាហ្វេជាដើម) ឬ សម្រាប់ការកែលម្អអាជីវកម្ម។

 

 

ចំណែកឯកម្ចីឯកត្តជន ជាធម្មតាមានចាប់ពី ១០,០០០ដុល្លារដល់ ៣០,០០០ដុល្លារ សម្រាប់គោលបំណងដូចជា ការកែលម្អផ្ទះ កសិកម្មជាក្រុម ល ។  យ៉ាងណាមិញ កម្ចីរយៈពេលខ្លីជាធម្មតារយៈពេល ៣ខែ ។

 

 

ឆាឈីង ភាគ២ Cha-Ching Part.2

ឆាឈីង ភាគ២

តើឆាឈីងថ្ងៃនេះនិយាយអំពីអ្វី ?
ឃ្លីបចុងក្រោយគឺនិយាយអំពីសារៈសំខាន់នៃការសម្រេចចិត្តពិសេសនៃហិរញ្ញវត្តុ៖ ការរកប្រាក់ ចំណាយ សន្សំ និង បរិច្ចាក ។

 

តើតួអង្គមួយណាដែលអ្នកពេញចិត្តជាងគេ ?

 

ចាស់ស្ទីន អ្នកដែលចូលចិត្តរកប្រាក់មែនទេ ?

 

ឬ ផិបភើរ៏ដែលតែងតែចំណាយ ចំណាយ នឹង ចំណាយក្នុងការដើរទិញឥវ៉ាន់ ?

 

ចំពោះក្រុមការងារស្ពានចូលចិត្ត ព្រូដិនស៏ជាងគេ ។

 

អ្នកដឹងទេថាព្រោះអ្វី ?

 

នាងបានកត់ត្រានូវរបស់ដែលត្រូវការ នឹងចង់បង្កើតគម្រោងហិរញ្ញវត្ថុដ៏ល្អនៅថ្ងៃ
អនាគត ។

 

ឆែកមើលវេបសាយរបស់ពួកយើង

 

 

តើថ្ងៃនេះយ៉ាងណាដែរ ?

 

អង្គុយចុះជាមួយក្មេងៗ រួចរីករាយទស្សនាទាំងអស់គ្នា

 

Go to next page to read in English

 

បទសម្ភាសន៏ជាមួយដៃគូរសហការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសូណាត្រា1 Interview with our partner SONATRA Microfinance Part.1

“ភាពបត់បែន គឺជាកម្លាំងដ៏ខ្លាំងខ្លាបំផុតសម្រាប់ពួកយើង”

បកស្រាយដោយ អ្នកស្រី សុខណា កុលាប បុប្ផា

 

(English from here)

នេះគឺជាអត្ថបទពិសេស
ពួកយើងបានសម្ភាសន៏ជាមួយនឹងដៃគូសហការធនាគាររបស់យើង ដើម្បីណែនាំអំពីស្ថាប័ន
របស់ពួកគេ។
អត្ថបទពិសេសដំបូងរបស់ពួកយើងគឺរៀបរាប់អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ភីអិលស៊ី

 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រាភីអិលស៊ី ជាមួយនិងការបញ្តាក់ទុនរវាង គ្រឹះស្ថានរបស់
កម្ពុជានឹងជប៉ុន ដែលថ្មីៗនេះបានក្លាយជាដៃគូរសហការជាមួយក្រុមហ៊ុនស្ពានក្នុងការជួយ
ជំរុញការដំណើរការរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ ក្រុមការងារស្ពានបានអង្គុយជាមួយអ្នកស្រី បុប្ផា សុខណា

នាយកប្រតិបត្តិរងនៃគ្រឹះស្ថានមីក្រូ
ហិរញ្ញវត្ថុសូណាត្រាដើម្បីពន្យល់អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ពួកគេ។

 

ស្ពាន៖ តើអ្នកអាចណែនាំអំពីគ្រឹះស្ថានរបស់អ្នកបានទេ?

 

អ្នកស្រី បុប្ផា៖ ក្រោយពេលដែលពួកយើងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ
២០១០ ពួកយើងបានចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០១១ ដែលមានទីតាំងនៅសាខា
បឹងត្របែក ស្ថិតក្នុងអគារស្ថាប័នហិរញ្ញវត្ថុនៃកម្ពុជា (FIC)។

 

ពេលចាប់ផ្តើមដំបូង ក្រុមការងាររបស់ពួកយើងមានចំនួនតិចណាស់ មានបុគ្គលិក៥នាក់
ប៉ុណ្ណោះរួមបញ្ចូលទាំងនាយកប្រតិបត្តិដែលមកពីជប៉ុន នាងខ្ញុំ គណនេយ្យករមួយនាក់ នឹងភ្នាក់ងារឥណទានពីរនាក់ ។

ក្រោយមក ពួកយើងប្តូរទៅសាខាកណ្តាលដែលស្ថិតនៅទីតាំងសព្វថ្ងៃនេះ សរុបឥឡូវមាន ៨សាខា ។

 

ពួកយើងមានបំណងជួយអ្នកដែលមានចំណូលទាប ហើយពិបាកក្នុងការខ្ចីឥណទាន
ពីធនាគារធំៗ ។

ពួកយើងជួយអ្នកទាំងអស់នេះអោយទទួលបានកម្ចី ដើម្បីបន្ធូរនឹងបន្ថយភាពក្រីក្រនៅក្នុង
ប្រទេសកម្ពុជា

 

សូណាត្រា ផ្តល់ជូនកម្ចីជាច្រើនប្រភេទដូចជា កម្ចីសម្ភារៈប្រើប្រាស់អតិថិជន កម្ចីម៉ូតូ កម្ចីឧបករណ៏អេឡេត្រូនិក (ឧទាហរណ៏ ទូរស័ព្ទ កុំព្យូរទ័រ ទូរទស្សន៏ ល)
កម្ចីសាច់ប្រាក់ កម្ចីខ្នាតតូចនឹងមធ្យមដែលមានទំហំធំជាង កម្ចីឯកត្តជនសម្រាប់ជួសជុល
ផ្ទះ នឹងពង្រីកអាជីវកម្ម ល ។

 

ប្រភេទផ្សេងទៀតនៃប្រាក់កម្ចីគឺកម្ចីរយៈពេលខ្លីសម្រាប់ខែ ១ – ៣ ខែសម្រាប់រយៈពេលលឿន។

 

កម្ចីខ្នាតតូចនិងមធ្យម កម្ចីឯកត្តជន និងកម្ចីរយៈពេលខ្លី គឺជាផ្នែកធំបំផុតនៃប្រាក់កម្ចីទាំងអស់
របស់គ្រឹះស្ថាន ។

 

[ពត៌មាន/NEWS]ក្រុមហ៊ុន​ជប៉ុន​ ​គ្រោង​នឹង​បើក​សេវា​ហិរញ្ញវត្ថុ មួយ​នៅ​កម្ពុជា Fintech solution for Leasing industry

ក្រុមហ៊ុន​ជប៉ុន​ ​គ្រោង​នឹង​បើក​សេវា​ហិរញ្ញវត្ថុ មួយ​នៅ​កម្ពុជា

 

ភ្នំពេញៈ ក្រុមហ៊ុន​ជប៉ុន Renet Japan Group Inc ដែល​ឯកទេស​ខាង​ការ​ផលិត​យក​មក​ប្រើ​ប្រាស់​ឡើង​វិញ (recycling) គ្រោង​បង្កើត​ការ​វិនិយោគ​រួម​ជាមួយ​ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ​ជប៉ុន​ដើម្បី​ដំណើរការ​សេវា​ហិរញ្ញវត្ថុ​ថ្មី​មួយ​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​នៅ​ផ្សារ​ហ៊ុន​តូក្យូ​។

ការ​វិនិយោគ​រួម​នេះ​មាន​តម្លៃ​៥០​ម៉ឺន​ដុល្លារ ដែល​នឹង​បង្កើត​ក្រុមហ៊ុន Mobility Finance Cambodia Plc ជាមួយ​នឹង​ក្រុមហ៊ុន SBI Holdings Inc នៅ​ខែ​សីហា​។ ក្រុមហ៊ុន SBI holdings នឹង​កាន់​កាប់​ភាគ​ហ៊ុន​៥១​ភាគរយ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​។

 

សម្រាប់ការអានបន្ថែម សូមចុចទីនេះ

(The article is originally from Post Khmer/ Phnom Penh Post)

 

 

To read in English, please go to next page

 

ឆាឈីង ! Cha-Ching!

ឆាឈីង

តើត្រូវបង្រៀនក្មេងអោយយល់អំពីអក្ខរកម្មហិរញ្ញត្ថុបែបណា?
តោះទស្សនាឆាឈីងទាំងអស់គ្នា

 

តើឆាឈីងជាអ្វី?

 

ក្មេងប្រាក់ឆ្លាតឆាឈីង គឺជាកម្មវិធីអក្ខរកម្មនៃហិរញ្ញវត្ថុ សម្រាប់ក្មេងអាយុ៧ទៅ១២ឆ្នាំជា
មួយនឹងការយល់ដឹង ឧបករណ៏នឹងការអនុវត្ត ពួកគេត្រូវការធ្វើការសើុបអង្កេតនូវការសម្រេច
ចិត្តហិរញ្ញវត្ថុដើម្បីឈានទៅដល់គោលដៅនឹងក្តីសុបិន្តរបស់ពួកគេ ។

 

ភាពយន្តនោះបានផ្សព្វផ្សាយទូទាំងប្រទេសនៅអាសីុអាគ្នេយ៏ អ្នកមួយចំនួនប្រហែលបានទស្សនា
ភាពយន្តនេះនៅក្នុងបណ្តាញអាសីុរូបថ្លុករួចមកហើយ ។
ក្រុមការងារស្ពានបានសន្ទនាជាមួយក្រុមហ៊ុនព្រូដិនសលកម្ពុជា ពួកយើងយល់ថា
ស្ពាននឹងព្រូដិនសលកម្ពុជាមានគំនិតដូចគ្នា ហើយពួកគេបានទទួលយល់ព្រមជាមួយស្ពាន
ក្នុងការបង្ហាញវីដេអូនោះនៅក្នុងវេបសាយរបស់ពួកយើង ។

 

អង្គុយចុះជាមួយនិងកូនៗរបស់អ្នក រួចរីករាយនឹងការទស្សនានេះ ។

 

 

Go to next page to read in English