កម្ចី

ប្រាក់កម្ចី

១ ជ្រើសប្រាក់កម្ចីដែលសមរម្យបំផុតដែលត្រូវនឹងតម្រូវការរបស់អ្នក ស្ថាប័នហិរញ្ញវត្ថុផ្សេងគ្នាមានប្រាក់កម្ចីខុសគ្នា ហើយប្រាក់កម្ចីមួយចំនួនមានគោលបំណងច្បាស់លាស់ ដូចជាប្រាក់កម្ចីផ្ទះ និងប្រាក់កម្ចីរថយន្តជាដើម សែ្វងរកប្រាក់កម្ចីល្អបំផុតនៅលើតំគេហទំព័ររបស់យើង។

២ ប្រៀបធៀបលក្ខខណ្ឌ ស្ថាប័ននីមួយៗផ្តល់នូវលក្ខខណ្ឌ ការប្រាក់ ចំនួនទឹកប្រាក់កម្ចីខុសៗគ្នា ជាធម្មតាលក្ខខណ្ឌរួមមាន អាយុលើសពី 18 ឆ្នាំ មានវត្ថុបញ្ចាំ និងមានប្រាក់ចំណូលទៀងទាត់ -ល-។

៣ ពិនិត្យមើលថាតើអ្នកអាចសងប្រាក់វិញបានឬទេ ព្រោះវាជាការសំខាន់ណាស់ក្នុងការដឹងពីលទ្ធផលសងប្រាក់របស់អ្នក។ អ្នកអាចគណនានូវចំនួនទឹកប្រាក់បង់សរុបជាមួយនឹងមា៉សុីនគណនាប្រាក់កម្ចី (នឹងចេញក្នុងពេលឆាប់ៗ) ។ ជាធម្មតា ចំនួនទឹកប្រាក់កម្ចីគឺតិចជាង 25% នៃប្រាក់ចំណូលប្រចាំខែរបស់អ្នក។ ឧទាហរណ៍ប្រសិនបើប្រាក់ចំណូលប្រចាំខែរបស់អ្នកគឺ 500 ដុល្លារអាមេរិក, ចំនួនទឹកប្រាក់ដែលសងប្រចាំខែគួរត្រូវតិចជាង 125ដុល្លារ។

៤ ការយកចិត្តទុកដាក់បន្ថែមប្រសិនបើអ្នកបានខ្ចីប្រាក់ពីធនាគារផ្សេងគ្នា / ស្ថាប័នមីក្រូហិរញ្ញវត្ថុរួចទៅហើយ ចំណុចមួយទៀតដែលធនាគារវាយតម្លៃគឺប្រាក់កម្ចីពីធនាគារផ្សេងរបស់អ្នកប្រសិនបើមាន។ ពួកគេនឹងដឹងអ្នកយ៉ាងច្បាស់ មិនត្រឹមតែឈ្មោះនិងអាសយដ្ឋានរបស់អ្នកទេ ប៉ុន្តែប្រវត្តិឥណទានរបស់អ្នក ដូចជាគ្រឹះស្ថានអ្នកខ្ចីប្រាក់ និងចំនួនប្រាក់ដែលអ្នកសង។