កម្ចី

តើអ្វីទៅជាប្រាក់កម្ចី? What are loans?

ប្រាក់កម្ចីមានច្រើនប្រភេទដូចជា ប្រាក់កម្ចីសម្រាប់ការទិញរបស់ប្រចាំថ្ងៃ រថយន្ត ផ្ទះ អាជីវកម្ម កសិកម្ម-ល-។

 

នៅពេលដែលអ្នកមិនមានប្រាក់សន្សំគ្រប់គ្រាន់ ប៉ុន្តែចង់ទិញផ្ទះថ្មីក្នុងក្តីសុបិន្តសម្រាប់ក្រុមគ្រួសាររបស់អ្នក អ្នកអាចពិចារណាប្រាក់កម្ចីទិញផ្ទះបាន។

 

ពេលដែលក្រុមហ៊ុនរបស់អ្នកមិនមានប្រាក់ចំណូលច្រើនទេឥឡូវនេះ ប៉ុន្តែកំពុងគ្រោងបង្កើនដើមទុននាពេលអនាគត នោះប្រាក់កម្ចីអាជីវកម្មអាចជួយអ្នកក្នុងការទ្រទ្រង់អាជីវកម្មរបស់អ្នកបាន។

 

ប្រសិនបើអ្នកចង់ទិញគ្រឿងម៉ាស៊ីនកសិកម្មដើម្បីធ្វើអោយការដាំដុះស្រូវកាន់តែមានប្រសិទ្ធិភាព  នោះអ្នកអាចពិចារណាប្រាក់កម្ចីសំរាប់កសិកម្មបាន។

 

បើគ្មានការផ្តល់ប្រាក់កម្ចី ជីវិតរបស់យើងនឹងជួបបញ្ហាជាច្រើន។

 

 

ប្រាក់កម្ចី ប្រៀបបានទៅនឹងការបង្វិលពេលវេលា។

 

 

អ្នកអាចទិញរបស់មុន បើទោះគ្មានលុយគ្រប់គ្រាន់ និងសងប្រាក់វិញនៅពេលក្រោយជាមួយនឹងការប្រាក់។

 

 

ប៉ុន្តែតើមនុស្សគ្រប់គ្នាអាចខ្ចីលុយបានទេ? តើយើងអាចខ្ចីលុយបានច្រើនដូចដែលយើងចង់បាន ឬទេ?

 

Go to next page for English ver.