កម្ចី

តើអ្វីទៅជាប្រាក់កម្ចី? What are loans?

តើអ្វីទៅជាប្រាក់កម្ចី?

 

តើធនាគារចំណេញប្រាក់ដូចម្តេចទៅ?

 

ក) ការលក់ត្រី

ខ) ការជួញដូរទំនិញ

គ) ម៉ាស្សា

ឃ) ផ្តល់នូវការបង្វិលពេលវេលា

ងាយស្រួលពេកសម្រាប់អ្នកមែនទេ?

 

ប៉ុន្តែតើអ្នកអាចពន្យល់លម្អិតបានទេ?

 

តើអ្នកចំណេញប្រាក់យា៉ងម្តេចទៅ?

 

អ្នកទិញផលិតផលក្នុងតំលៃទាប និងលក់វិញក្នុងតំលៃខ្ពស់ ត្រូវទេ?

 

ធនាគារក៏ធ្វើដូចគ្នាដែរ។

 

ពួកគេបានលុយពីដាក់ប្រាក់ ឬខ្ចីប្រាក់ពីធនាគារឬវិនិយោគិនផ្សេងៗដោយការប្រាក់ទាបនិងការផ្តល់ប្រាក់កម្ចីទៅវិញដោយការប្រាក់ខ្ពស់។

 

លើសពីនេះទៀត ពួកគេបានគិតប្រាក់ថ្លៃសេវាមួយចំនួននៅពេលទូទាត់បំំណុល។

 

ក៏អាចនិយាយបានថា ពួកគេបានប្រើលុយរបស់យើងសម្រាប់មនុស្សដទៃទៀត។

 

នេះជារបៀបដែលធនាគារធ្វើអោយមាន “ចរន្តឈាម” រត់នៅក្នុងសកម្មភាពសេដ្ឋកិច្ចរបស់យើង។

 

ប្រាក់កម្ចីប្រភេទណាដែលយើងអាចទទួលបាន?