ការសន្

តើធនាគារធ្វើអ្វីខ្លះ?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742

តើធនាគារធ្វើអ្វីខ្លះ?

តើមួយណាក្នុងចំណោមខាងក្រោមនេះ ដែលធនាគារធ្វើ ក្នុងការទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើង?

ក) កូនប្រុសរបស់អ្នកដែលចង់ផ្ញើប្រាក់ទៅខេត្ត

ខ) ក្រុមហ៊ុនដែលចង់ពង្រីកអាជីវកម្ម

គ) ក្រុមគ្រួសារវ័យក្មេងដែលចង់ទិញបុរីមួយ

ឃ) សិស្សដែលចង់ជាប់ការប្រឡង

យើងឃើញមានធនាគារនៅគ្រប់ទីកន្លែង ប៉ុន្តែតើអ្នកដឹងទេថាពួកគេធ្វើការអ្វីខ្លះជារៀងរាល់ថ្ងៃ?

ក្នុងសេដ្ឋកិច្ច លុយប្រៀបដូចជាឈាម។

ប្រសិនបើឈាមហូរមិនរលូន យើងនឹងស្លាប់។ មុខងារធនាគារ គឺដូចបេះដូងរបស់មនុស្សអញ្ចឹងដែរ វាមានតួនាទីបូមឈាមចេញនិងចូល។

ធនាគារផ្តល់ជូនអ្នកនូវសេវាកម្មជាច្រើន ប៉ុន្តែយើងអាចសង្ខេបបាននូវតួនាទី៣សំខាន់ៗ 1) ការដាក់ប្រាក់  2) ឥណទាន និង 3) ការទូទាត់

នៅធនាគារ អ្នកអាចរក្សាទុកលុយរបស់អ្នកយា៉ងមានសុវត្ថិភាព។

ជាការពិតណាស់ អ្នកអាចរក្សាទុកប្រាក់ខែរបស់អ្នកនៅក្នុងទូខោអាវរបស់អ្នក ប៉ុន្តែប្រសិនបើមានអគ្គិភ័យកើតឡើង?

អ្នកនឹងមិនជួបហានិភ័យនេះទេ ប្រសិនបើអ្នករក្សាប្រាក់របស់អ្នកនៅធនាគារមួយ។

លើសពីលើនេះទៀត អ្នកអាចទទួលបានប្រាក់បន្ថែមមួយចំនួនផងដែរ ដែលគេហៅថា ការប្រាក់។

ទីពីរ ធនាគារប្រើលុយរបស់យើង ដើម្បីផ្តល់ប្រាក់កម្ចីដល់ឯកត្តបុគ្គល ក្រុមហ៊ុន និងរដ្ឋាភិបាល។

នេះជាតួនាទីយ៉ាងសំខាន់ ដោយសារតែ ធនាគារអាចជួយអ្នកខ្ចីលុយ អោយមានលុយទិញផ្ទះ ពង្រីកអាជីវកម្ម ចូលរៀនសាកលវិទ្យាល័យ -ល- តែត្រូវសងលុយធនាគារវិញជាមួយនឹងការប្រាក់។

ទីបី ធនាគារជួយអ្នកធ្វើការបង់ប្រាក់ផ្សេងៗ រួមមានការទិញទំនិញគ្រប់ប្រភេទ ការធ្វើអាជីវកម្ម ការបង់ពន្ធឬសែកធនាគារ-ល-។

ពួកយើងមិនចាំបាច់ស្ពាយលុយរាប់លានរៀលទៀតទេ តែអាចផ្ញើលុយបានទៅដល់កន្លែងកាន់តែឆ្ងាយ។

ហេតុអ្វី បានជាធនាគារសំខាន់សម្រាប់ជីវិតរបស់យើង?