កម្ចីលុយ

តើលុយជាអ្វី? What is money?

តើលុយជាអ្វី?

 

តើនឹងមានអ្វីកើតឡើង ប្រសិនបើគ្មានរូបិយប័ណ្ណក្នុងជីវិតរបស់យើងទេ?

 

កាលគ្រាមួយ មានបុរសម្នាក់មានប៊ិចនិងផ្លែម្នាស់មួយចំនួន តែគាត់ចង់បានផ្លែប៉ោមមួយទៅវិញ។

 

ដោយសារតែគាត់មិនមានលុយ គាត់ត្រូវស្វែងរកមនុស្សដែលអាចផ្លាស់ប្តូរប៊ិចរបស់គាត់ ទៅនឹងផ្លែប៉ោមនោះ។

 

ប្រសិនបើបុរសនោះជាអ្នក តើអ្នកនឹងធ្វើដូចម្តេច?

 

តើអ្នកនឹងចូលទៅផ្សារ ដើម្បីផ្លាស់ប្តូរប៊ិចដើម្បីយកផ្លែប៉ោមមួយ ជាមួយអ្នកលក់ ឬ?

 

ឬក៏ អ្នកបង្កើតវីដេអូរាំកំប្លែងនៅលើគេហទំព័រyoutubeសម្រាប់ជាជំនួយ?

 

វិធីមួយណាក៏ដោយ យើងត្រូវការពេលវេលាដើម្បីស្វែងរកមនុស្សដែលត្រូវការមុខទំនិញរបស់យើង។

 

ដូច្នេះត្រលប់មកវិញ ចុះប្រសិនបើអ្នកមានលុយ?

 

លុយ ផ្តល់ភាពងាយស្រួល ព្រោះវាអាចដើរតួជា “មធ្យោបាយនៃការផ្លាស់ប្តូរ”។